ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ ២០២៦

នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ, លោក ស្រស់ សុខុម ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី​ ការតាមដាន​ ត្រួតពិនិត្យ​ និងវាយតម្លៃលេីការគ្រប់គ្រង​ និងការប្រេីប្រាស់ទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ​ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធាន (គ.ប.ទ.) និង(ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. និង​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ តំណាងអង្គភាពពាក់ព័ន្ធទាំងថ្នាក់កណ្តាល​ និងថ្នាក់មូលដ្ឋាន។

ព័ត៌មានទាក់ទង